Monday, September 12, 2016

មាន់ដុតចំបើង

គ្រឿងផ្សំ

មាន់ ជីវ៉ាន់ស៊ុយ អំបិល គល់ស្លឹកគ្រៃ ខ្ទឹមស ទឹកត្រី ម្រេច

វិធីធ្វើ

១- មាន់ស្រែទម្ងន់ប្រហែល ១គ.ក្រ ១ក្បាល,មើមខ្ទឹម ៥កំពិស និងឬសជីរវ៉ាន់ស៊ុយ ៥ដើម , គល់ស្លឹកគ្រៃដំបំបែក ៣-៤គល់ និងម្រេចគ្រាប់ ១០គ្រាប់, អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វ និងទឹកត្រី ២ស្លាបព្រាបាយ
២- បុកមើមខ្ទឹម ឬសជីវ៉ាន់ស៊ុយ អំបិល និងម្រេចចូលគ្នាអោយល្អិត
៣- លាងមាន់ យកគ្រឿងក្នុងចេញអោយស្អាត
៤- យកមាន់មកប្រឡាក់គ្រឿងដែល បុកហើយលាយជាមួយទឹកត្រីអោយសព្វទាំងក្នុងទាំងក្រៅ រួចយកគល់ស្លឹកគ្រៃ មកឆ្មួលញ៉ុកចូលក្នុងខ្លួនមាន់ ហើយដេរភ្ផិតអោយស្អាត ។
៥- វិធីដុតយកឈើមកដោតមាន់ ដោយបន្សល់ចុងម្ខាងសំរាប់ដោតទៅនឹងដី ហើយយកសំបកប៉ោតមកគ្របពីលើ ទើបយកចំបើងមកគរលើសំបកប៉ោតអោយលិចទៀត ហើយសឹមដុតចំបើង អោយឆេះទ្រលោមឡើងលិចប៉ោតនោះ ប្រហែលជា១៥ទៅ ២០នាទីចាំលើកសំបកប៉ោតចេញ
៦- ពេលនោះមាន់ឆ្អិនល្អ ហើយដាក់ចាន ទទួលទានជាការស្រេច

កំណត់សំគាល់ផ្សេងៗ

សំគាល់ : ការគ្របសំបកប៉ោតពីលើមាន់ គឺការពារកុំអោយកំទេចចំបើងធ្លាក់លើមាន់ដែលយើងដុតផង​ និងរក្សាកំដៅអោយបានក្តៅល្អ ក្នុងការចំអិនថែមទៀតផង។
ការីខៀវ

គ្រឿងផ្សំ

គោ ម្ទេស ម្ទេសប្លោក ស្លឹកក្រូចសើច ជីនាងវង ត្រប់ ម្ទេសហាវៃ ដូង ស្ករស អំបិល ទឹកត្រី ម្រេច

វិធីធ្វើ

១-​ បរិមាណ​មនុស្ស​ ២​នាក់​ ,​ រយៈពេល​ចម្អិន​ ១០​នាទី​
២-​ សាច់​គោ​ ២​ខាំ​ (​លោក​អ្នក​អាច​ធ្វើ​ជាមួយ​សាច់​អ្វី​ ក៏​បាន​តាម​ការ​ចូល​ចិត្ត​)​ ,​ គ្រឿងការី​ខៀវ​ ៥០​ក្រាម​ ,​ ត្រប់​ពុត​ញ​ង​ ៣​ក្រាម​ ,​ ជី​នាងវង​ ២​មែក​ ,​ ម្ទេសហាវៃ​ ២​ក្រាម​ ,​ ម្ទេស​ប្លោក​ទុំ​ ២​ផ្លែ​ ,​ ម្ទេស​ហិ​រ​ ៥​គ្រាប់​,​ ស្លឹក​ក្រូចសើច​ ៥​សន្លឹក​
​ ទឹកត្រី​ ២​ស្លាបព្រា​កាហ្វេ​ ,​ អំបិល​ ១​ស្លាបព្រា​កាហ្វេ​ ,​ ស្ករស​ ៣​ស្លាបព្រា​កាហ្វេ​ ,​ ម្រេច​ ១​ស្លាបព្រា​កាហ្វេ​ ,​ ខ្ទះ​ដូង​ កន្លះ​កូនចាន​ ,​
៣-​ សាច់​គោ​លាង​ទឹក​ រួច​ហាន់​ជា​ចំណិត​ស្តើងៗ​ ,​ ម្ទេសហាវៃ​ និង​ម្ទេស​ប្លោក​ទុំ​ លាង​ទឹក​រួច​ហាន់​ជា​ចំណិតៗ​,​ ស្លឹក​ក្រូចសើច​ និង​ត្រប់​ពុត​ញ​ង​ លាង​ទឹក​អោយ​ស្អាត​ទុក​មួយអន្លើ​
៤-​ ដាក់​ខ្ទះ​លើ​ភ្លើង​អោយ​ក្តៅ​ រួច​ចាក់​ខ្ទិះដូង​ចូល​ -​ ចាក់​គ្រឿងការី​ចូល​គ្នា​ ឆា​អោយ​ឡើង​ឈ្ងុ​ញ​ ទុក​រយៈពេល​ ២​នាទី​ -​ ដាក់​សាច់​ចូល​ ហើយ​ឆា​ចូល​ច្របល់​ជាមួយ​គ្រឿងការី​
៥-​ ចាក់​បន្លែ​ ដូច​ជា​ត្រប់​ពុត​ញ​ង​ ស្លឹក​ក្រូចសើច​ ម្ទេស​ខៀវ​ និង​ម្ទេស​ប្លោក​ក្រហម​ដែល​បាន​ហាន់​រួច​ឆា​ ច្របល់​ចូល​គ្នា​
៦-​ ចាក់​គ្រឿងផ្សំ​រសជាតិ​ចូល​ ឆា​ច្របល់​ចូល​គ្នា​ ទុក​រយៈពេល​ ១០​នាទី​ ទើប​ដាក់ចុះ​ជា​ការ​ស្រេច​ ។​

Wednesday, September 7, 2016

របៀបធ្វើត្រសក់ជ្រក់
គ្រឿងផ្សំមានដូចជា
• ទឹកផ្អក (អាចរកទិញបានតាមទីផ្សារ) ប្រហែល ៤០០ មីលីលីត្រ
• ត្រសក់កន្លះគីឡូក្រាម
• ប៊ីចេង
• ស្ករ
វិធីធ្វើ
• យកត្រសក់មកពុះជាបួន ឬតាមទំហំដែលអ្នកចង់បាន
• ទឹកផ្អក ស្រង់យកតែទឹក រួចបន្ថែមប៊ីចេងពាក់កណ្តាល១ស្លាបព្រាកាហ្វេ និងស្ករ១ស្លាបព្រាបាយ រួចដាក់ដាំអោយពុះ (អាចថែម អំបិលកន្លះស្លាបព្រាកាហ្វេ ក្នុងករណីទឹកផ្អកមិនសូវប្រៃ)
• រង់ចាំដល់ទឹកផ្អកពុះ បិទភ្លើង រួចដាក់ត្រសក់ដែលចិតរួចចូល
• ត្រាំប្រហែល ២០ ឬ ៣០នាទី រួចស្រង់ចេញជាការស្រេច

Tuesday, August 9, 2016

ឆាតៅហ៊ូជាមួយបង្គាស្រស់
គ្រឿងផ្សំ៖

  • តៅហ៊ូទន់ បង្គា​ស្រស់ ផ្កា​ខាត់ណា​បៃតង​ប្រូខូលី ផ្សិត​ម្ជុល ជីរវ៉ាន់ស៊ុយ ពងមាន់
  • ម្សៅឆា អំបិល ស្ករស ខ្ទឹមស ទឹក​ស៊ីអ៊ីវចិន និង​ម្សៅស៊ុប
វិធីធ្វើ៖
  1. ដំបូង​ ត្រូវ​ស្រុស​ផ្កា​ខាត់ណា​បៃតង ក្នុង​ទឹក​ដែល​មាន​លាយ​ប្រេង​ឆា​បន្តិច ដើម្បី​រក្សា​ពណ៌​របស់​បន្លែ​នេះ​ឲ្យ​នៅ​បៃតង​ស្រស់។
  2. នៅ​ពេល​ដែល​វា​ឆ្អិន​ល្មម ត្រូវ​ស្រង់​វា​ចេញ។
  3. បន្ទាប់​មក​ទៀត​ ចាប់​ផ្ដើម​បំពង​តៅហ៊ូ​ឲ្យ​ក្រៀម​សម្បក​បន្តិច និង​ឆ្អិន​ល្មម រួច​ដាក់​លើ​ចង្អើរ​ឲ្យ​ស្រក់​ប្រេង។
  4. បន្ទាប់​មក​ចាក់​ប្រេង​ឆា​ រួច​បំពង​ខ្ទឹមស​ឲ្យ​ឈ្ងុយ
  5. បន្ទាប់​មក​ដាក់​គ្រឿង​ផ្សំ​រសជាតិ​ទាំង​អស់​ចូល​រួម​មាន អំបិល ស្ករស ទឹក​ស៊ីអ៊ីវចិន និង​ម្សៅស៊ុប។
  6. បន្ទាប់​មក​យក​ម្សៅឆា​ទៅ​លាយ​ជាមួយ​ទឹក ហើយ​ចាក់​ចូល​ខ្ទះ មុន​នឹង​ដាក់​ផ្កា​ខាត់ណា​បៃតង ផ្សិត​ម្ជុល​តៅហ៊ូ​បំពង និង​បង្គា​ស្រស់​ចូល រួច​កូរ​ឲ្យ​ឆ្អិន​។
  7. បន្ទាប់​មក​ទៀត​ត្រូវ​គោះពង​មាន់​ចូល​ហើយ​កូរ​ឲ្យ​ឡើង​សរសៃ​ឆ្មារៗ រួច​ដួស​ដាក់​ចាន រោយ​ជីរ​វ៉ាន់ស៊ុយ នោះ​ជា​ការ​ស្រេច។
បាយឆាកាពិ
គ្រឿងផ្សំ៖
  • បង្គាក្រៀម
  • ពងទា
  • សាច់ជ្រូក ហាន់ជាបន្ទះស្ដើង ៗ
  • បាយ ( កុំជ្រាយ )
  • ការ៉ុត សណ្ដែកគួរ ( ហាន់តូចៗ )
  • ខ្ទឹមក្រហម ហ៊ាន់ស្ដើងៗ
  • ខ្ទឹមសចិញ្រ្ចាំ
  • ខ្លាញ់ ស្ករស ម្សៅស៊ុប និង ទឹកសីុអីុវខាប់
  • ស្វាយឈូសជាចំរៀកតូច ៗ
វិធីធ្វើ៖
  1. ដាក់ខ្ទះទុកអោយក្ដៅ ហើយចាក់ខ្លាញ់ចូល ដាក់ខ្ទឹមស បំពងអោយឈ្ងុយ ដាក់កាពិចូល បន្ថែមទឹកចូលបន្តិច ដាក់ការ៉ុត សណ្ដែកគួរ ដែលហាន់រួចចូល បន្ទាប់មកចាក់បាយឆាចូល កូរចូលគ្នាអោយសព្វ រួចដួសទុកមួយអន្លើរ ។
  2. ពងទាចៀនរួច កាត់ជាសសៃ
  3. ដាក់ខ្ទះទុកអោយក្ដៅ ដាក់ខ្ទឹមក្រហមចូល ឆាមួយសន្ទុះ បន្ទាប់មកដាក់សាច់ជ្រូកចូល ដាក់ម្សៅស៊ុប ស្ករស អំបិល និង ទឹកសីុអីុវខាប់ ភ្លក់មើលតាមការចូលចិត្ត ហើយរួចជាការស្រេច ។ 
វិធីរៀបចំ៖
ដាក់បាយដែលឆារួចចូលក្នុងកូនចាន ហើយយកមកផ្កាប់ ដាក់ចានដែលត្រូវញាំុ អោយឃើញមូលស្អាត ហើយរៀបបង្គាក្រៀមដាក់ ពងទាចៀនរួច រៀបសាច់ជ្រូកដែលឆាហើយ និង ស្វាយ អោយមានរបៀប រួចជាការស្រេច ។ សូមទទួលទាន អោយឆ្ងាញ់ណា ...
សម្លម្ជូរយួន
‪#‎គ្រឿងផ្សំៈ‬
ត្រីរ៉ស់ 4 ខាំ
ប៉េងប៉ោះ 1 ផ្លែ
ត្រឡាច កន្លះផ្លែតូច
ក្រអៅឈូក 2 ដើម
ម្នាស់ 1 ចំហៀង
ខ្ទឹមស 5 គ្រាប់
អំពិលទុំ 1 កូនចាន
ស្ករស 2 ស្លាបព្រាបាយ
ម្សៅស៊ុប 1 ស្លាបព្រាបាយ
ជីរសម្លម្ជូរយួន (ជីរនាងវង ជីរណា ស្លឹកខ្ទឹម ម្អម)
‪#‎វិធីធ្វើៈ‬
1. ត្រីហាន់ជាកង់ៗ ប៉េងប៉ោះហាន់ជាចំណិត ក្រអៅឈូកនិងត្រឡាចកាត់ជាកង់ៗ ជីរសម្លម្ជូរយួន ត្រូវហាន់ឲ្យតូចៗ ខ្ទឹមស ចិញ្រ្ចាំ ហើយបំពង អំពិលទុំជ្រុំយកទឹក។
2. ដាំទឹកឲ្យពុះ បង់ត្រី ម្នាស់ ប៉េងប៉ោះ ក្រអៅឈូក ត្រឡាច ទឹកត្រី ស្ករស ម្សៅស៊ុបទឹកអំពិលទុំពេលពុះដាក់ជីរសម្លម្ជូរយួន ជាការស្រេច៕