ផ្លែចេកសម្បូរទៅដោយវីតាមីន A B6 B12 កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម កាបូអ៊ីដ្រាត ផ្តល់ថាមពល ព្រមទាំងអាចជួយព្យាបាលជំងឺផ្សេងៗ បានទៀតផង ដូចជា ព្យាបាលប្រគ្រីវ ឈឺដើមទ្រូង តានតឹងប្រព័ន្ធប្រសាទ ទល់លាមក ហើមពោះជាដើម។
ល្ហុង(Papaya)
ស្វាយ (Mango)
ផ្លែម្នាស់ (Pineapple)
ផ្លែម្នាស់សម្បូរទៅដោយវីតាមីន A និង C (Vitamin A & C) កាល់ស្យូម (Calcium) ផូស្វ័រ (Phosphorus) និងប្រូមេឡែន (Bromelain)...។វាក៏មានអង់ស៊ីម (ប្រូតេអ៊ីន) ដែលជួយធ្វើឱ្យការធ្វើការងាររបស់អាស៊ីដអំបិល (Hydrochloric) ក្នុងក្រពះ ល្អប្រសើរឡើង និងធ្វើឱ្យកាកសំណល់ដែលជាប្រូតេអ៊ីនរំលាយខ្លួនបានឆាប់រហ័ស ទើបរាងកាយកម្ចាត់កាកសំណល់ទៅបានល្អ។ក្រៅពីនេះ ម្នាស់ជាប្រភេទឱសថជួយបំបាត់អាការរលាកក្នុងផ្លូវរំលាយអាហារ ជួយជួសជុលផ្នែកខូចខាតផ្សេងៗ ជួយក្នុងការធ្វើការងាររបស់ក្រពេញគ្មានរន្ធ និងជួយកម្ចាត់ទឹកសំបោរ។ ម្នាស់ អាចជួយបង្ការ ជំងឺរលាកតម្រងនោម សម្ពាធឈាមខ្ពស់ (ជួយបន្ថយសម្អាធឈាម) រលាកបំពង់ខ្យល់ ព្រមទាំងជួយរំលាយអាហារប្រភេទសាច់បានល្អ បង្កើនការបឺតស្រូបយកអាហារ បំបាត់ការស្រេកទឹក ជួយអោយរាងកាយមានភាពត្រជាក់ ជួយប្រឆាំងរោគផ្តាសាយ ។ផ្លែឪឡឹក (Water melon)
ទំពាំងបាយជួ(Grape )
ផ្លែទំពាំងបាយជូ គឺជាផ្លែឈើម្យ៉ាងដែលមានរាងមូល ឬ ពងក្រពើតូច និង មានសាច់ថ្លាល្អក់ និងស្រោបដោយ សំបកទន់រលោង។ មានទំពាំងបាយជូរប្រភេទខ្លះមានផ្ទុកគ្រាប់ដែលអាចញុំាបាន និង មួយចំនួនទៀត គឺគ្មានគ្រាប់ នោះទេ។ ពួកវាអាចត្រូវបានគេទុកធ្វើជាអាហារសម្រាប់លាងមាត់ និង ធ្វើជាស្រាទំពាំងបាយជូរ ឬ ជាតំណាប់ ទំពាំងបាយជូក្រៀម ។
អត្ថប្រយោជន៍របស់ផ្លែទំពាំងបាយជូរ ចំពោះសុខភាព
· ជំងឺហឺត: ដោយសារតែតម្លៃនៃការព្យាបាលរបស់វាខ្ពស់ ផ្លែទំពាំងបាយជូរ អាចត្រូវបានគេប្រើសម្រាប់ ធ្វើការព្យាបាលជំងឺហឺត។ លើសពីនេះទៅទៀត ឥទ្ធិពលនៃការជ្រួតជ្រាបរបស់វាក៏មាន កម្រិតខ្ពស់ជាងគេ ផងដែរ។ វាបានជួយបង្កើន នូវជាតិសំណើមដែលមានវត្តមាននៅក្នុងសួត។
· ជំងឺបេះដូង : ផ្លែទំពាំងបាយជូរ បានជួយបង្កើនដល់កម្រិត nitric oxide នៅក្នុងឈាម ដែលវាបានជួយការ ពារនូវកំណកឈាម ហេតុដូចនេះហើយវាក៏អាច កាត់បន្ថយនូវឱកាសនៃការគាំងបេះដូងបានផងដែរ។ បន្ថែមពីនេះទៅទៀត វត្តមានរបស់សារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលមាននៅក្នុងផ្លែឈើប្រភេទ នេះ បានជួយការពារដល់អុកស៊ីតកម្ម របស់កូឡេស្តេរ៉ូល អាក្រក់ ដែលនឹងធ្វើអោយ មានការស្ទះសសៃឈាមបាន។
· ឈឺក្បាលប្រកាំង : ទឹកផ្លែទំពាំងបាយជូរទុំ គឺជាឱសថព្យាបាលនៅផ្ទះមួយប្រភេទ សម្រាប់ ការព្យាបាលអាការៈ ឈឺមួយចំហៀងក្បាល។ វាគួរតែត្រូវបានទទួលទាន អោយបានឆាប់រហ័សនៅក្នុង ពេលព្រឹកព្រលឹម ដោយមិនចាំបាច់ធ្វើការបន្ថែមទឹកទៀតនោះទេ។
· ទល់លាមក: ផ្លែទំពាំងបាយជូរ មានប្រសិទ្ធភាពណាស់ ក្នុងការយកឈ្នះនឹង ជំងឺទល់លាមក។ ពួកវា ត្រូវបានចាត់ទុកជាប្រភេទអាហារដែលជួយបញ្ចុះលាមក ដោយសារតែពួកវាមានផ្ទុក ជាតិ organic acid, cellulose និង ស្ករ។ ពួកវាក៏បានជួយធ្វើអោយស្ថានភាពទល់លាមករុំារ៉ៃ មានភាពធូរស្រាលបានផងដែរ ដោយវាបានពង្រឹងដល់ថាមពលរបស់ពោះវៀន និង ក្រពះ។
· ការមិនរំលាយអាហារ: ផ្លែទំពាំងបាយជូរ បានដើរតួនាទីយ៉ាងសំខាន់ ចំពោះភាពលំបាកក្នុងការ រំលាយអាហាររបស់អ្នក។ ពួកវាបានជួយបន្ថយកំដៅ និង ព្យាបាលការមិនរំលាយអាហារ និង ផលរំខាន ដែលកើតមានចំពោះក្រពះ។
· ការអស់កំលាំង: ទឹកផ្លែទំពាំងបាយជូរ ដែលមានពណ៌ស្រាល ឬ ស អាចជួយបំពេញបន្ថែម នូវជាតិដែក ដែលមានផ្ទុកនៅក្នុងឈាម និង ជួយការពារអ្នកបាន ពីសភាពអស់កំលាំង។ ប៉ុន្តែទឹកទំពាំងបាយជូរពណ៌ ខ្មៅ គឺប្រហែលជាមិនអាចជួយ ជម្រុញអោយមានជាតិដែកនោះទេ ផ្ទុយទៅវិញ វាបែរជាកាត់បន្ថយនូវ កម្រិតជាតិដែកទាំងនោះ ទៅវិញ។ ការផឹកទឹកទំពាំងបាយជូរស ក៏អាចធ្វើអោយអ្នកមានថាមពល បានភ្លាមៗផងដែរ។ សារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលមាននៅក្នុងផ្លែទំពាំងបាយជូរ ក៏បាន ជួយជម្រុញមុខងាររបស់ ប្រព័ន្ធភាពសុំាអ្នក អោយបានប្រសើរឡើងផងដែរ។
· ភាពមិនប្រក្រតីចំពោះតម្រងនោម: ផ្លែទំពាំងបាយជូរ អាចជួយកាត់បន្ថយ នូវជាតិភាពជូរ របស់ uric acid និង ជួយនៅក្នុងដំណើរនៃការលុបបំបាត់ជាតិអាស៊ីត ចេញពីប្រព័ន្ធនេះ ដោយវាបានធ្វើការកាត់បន្ថយ នូវ សម្ពាធនៃការធ្វើការ របស់តម្រងនោម។
· ជំងឺមហារីកសុដន់: តាមរយៈការសិក្សានាពេលចុងក្រោយនេះ បានរកឃើញថា ទឹកទំពាំងបាយជូរ ដែលមានពណ៌ស្វាយ បានជួយដល់ការ ការពារជំងឺមហារីកសុដន់។ ការធ្លាក់ចុះជាពិសេស នូវដុំសាច់នៅ ក្នុងក្រពេញទឹកដោះ នៃកណ្តុរនៅក្នុងមន្ទីរពិសោធន៍ ត្រូវបានរកឃើញ បន្ទាប់ពីគេបាន ផ្តល់អោយកណ្តុរ ទាំងនោះ អោយផឹកនូវទឹកទំពាំងបាយជូ នៅក្នុងដំណាក់កាលនៃការពិសោធន៍នេះ។
· ជំងឺ Alzhemier’s : ជាតិ Resveratrol ដែលជា polyphenol ដ៏មានអត្ថប្រយោជន៍ ដែលមានវត្តមាននៅក្នុង ផ្លែទំពាំងបាយជូរ បានជួយកាត់បន្ថយនូវកម្រិត នៃ amyloidal- beta peptides របស់អ្នកជំងឺ Alzhemier’s ។ ការសិក្សាស្រាវជ្រាវជាច្រើន បានបង្ហាញថា ផ្លែទំពាំងបាយជូរ អាចជួយធ្វើអោយសុខភាពខួរក្បាល មានភាពប្រសើរឡើង និង បញ្ឈប់នូវចំណុចផ្តើមរបស់ជំងឺ នៃការចុះអន់ថយនូវសសៃប្រសាទ។
· ការថមថយនូវការមើលឃើញ : ផ្លែទំពាំងបាយជូរ អាចការពារឱនភាពនៃការមើលឃើញ ឬ ការបាត់បង់ នូវការមើលឃើញ ដែលមានទំនាក់ទំនងទៅនឹងអាយុកាល។ ការទទួលទានផ្លែទំពាំងបាយជូរ អោយបាន បីផ្លែក្នុងមួយថ្ងៃ គឺអាចកាត់បន្ថយនូវ ការប្រឈមនឹងគ្រោះថ្នាក់នៃឱនភាពនៃការមើលឃើញនេះ បានលើសពី ៣៦ភាគរយ។
· ការពារជំងឺឡើងបាយ: សារជាតិ Flavonoids ដែលមាននៅក្នុង ផ្លែទំពាំងបាយជូរ មានផ្ទុកសារជាតិ ប្រឆាំងប្រតិកម្មអុកស៊ីត ដែលវាអាចជួយកាត់បន្ថយ និង ប្រឆាំងនឹងការបំផ្លាញ ដែលបណ្តាមកពី រ៉ាឌីកាល់សេរី តាមដែលជំងឺឡើងបាយភ្នែកនេះ អាចជាផ្នែកមួយនៃជំងឺ សសៃឈាមបេះដូង, ជំងឺមហារីក និង បញ្ហាដែលទាក់ទងនឹងវ័យចាស់ជរា។
· កូឡេស្តេរ៉ូល នៅក្នុងឈាម: ផ្លែទំពាំងបាយជូរ មានផ្ទុកសមាសធាតុ ដែលត្រូវបានគេហៅថា pterostibene ដែលមានសម្ថភាព ក្នុងការ ធ្វើអោយជាតិកូឡេស្តេរ៉ូលចុះទាប។ ជាតិ saponins ដែលមានវត្តមាននៅក្នុង សំបកផ្លែទំពាំងបាយជូរ ក៏អាចការពារអ្នកបានពីការបឺតស្រូប នៃជាតិកូឡេស្តេរ៉ូលបានដែរ។
No comments:
Post a Comment