អត្ថប្រយោជន៏បន្លែ



ដោយសារ​តែ​រសជាតិ​ដ៏​ឆ្ងាញ់​និង​ក្លិន​ដ៏​គួរ​ឱ្យ​ចង់​ ទទួលទាន ល្ពៅ​ជា​អាហារ​ដ៏​ជាទី​ពេញចិត្ត​សម្រាប់​មនុស្ស​ភាគច្រើន ។ វា​ជា​បន្លែ​មួយ​ប្រភេទ​ដែល​អាច​ច្នៃ​បាន​ច្រើន​យ៉ាង​រាប់​ចាប់តាំងពី​ប្រើ​ ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​អាហារ ជា​បង្អែម និង​ជា​ឱសថ​ព្យាបាល ។
១-​សមាសធាតុ​សំខាន់​ៗ​នៅ​ក្នុង​ល្ពៅ​៖ ដោយ​មាន​សាច់​ពណ៌​លឿង​ឆ្អៅ ផ្លែ​ល្ពៅ​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​អុក​ស៊ី​ដ​កម្ម​ព្រមទាំង​បេ​ តា​ការ៉ូ​តែ​ន (Beta-carotene) អាល់​ហ្វា ការ៉ូ​តែ​ន (Alpha-carotene) សារធាតុ​សរសៃ វីតាមីន C និង E ប៉ូ​តា​ស្យូ​ម ម៉ាញេស្យូម និង​អាស៊ីត Pantothenate ឬ​វីតាមីន B5 ។
២-​អត្ថប្រយោជន៍​សុខភាព​របស់​ល្ពៅ ៖ បេ​តា​ការ៉ូ​តែ​ន​គឺជា​វីតាមីន​មួយ​ប្រភេទ​ដែល​អាច​បំ​លែង​ដោយ​រាង​កាយ​ទៅ​ ជា​វីតាមីន A ។ វីតាមីន A នេះ​ជួយ​ជំរុញ​ភ្នែក​ឱ្យ​មាន​សុខភាព​ល្អ និង​ធ្វើ​ឱ្យ​ប្រាកដ​នូវ​មុខងារ​ប្រព័ន្ធ​ការពារ​រាង​កាយ ។ លើស​ពី​នេះ​ទៀត បេ​តា​ការ៉ូ​តែ​ន​ក៏​អាច​ជួយ​ប្រឆាំង​នឹង​ការ​រលាក​ស្បែក​បណ្តាល​ដោយ​កម្ដៅ​ ព្រះអាទិត្យ​បាន​ផង​ដែរ ។ ចំណែក​អាល់​ហ្វា ការ៉ូ​តែ​ន​ត្រូវ​គេ​គិត​ថា ជួយ​បន្ថយ​ភាព​ចាស់​ទៅ​តាម​អាយុ ក៏​ដូច​ជា​កាត់​បន្ថយ​អត្រា​កើត​មាន​ជំងឺភ្នែកឡើងបាយ និង​ទប់ស្កាត់​ការ​ដុះ​ដុំ​សាច់​ផង​ដែរ ។
រីឯ​សារធាតុ​សរសៃ​វិញ​ត្រូវ​គេ​ដឹង​ថា​ជួយ​កាត់​បន្ថយ​កម្រិត​ខ្លាញ់​កូ​ ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​(LDL Cholesterol) ការពារ​រាង​កាយ​ប្រឆាំង​ជំងឺ​បេះដូង ជួយ​គ្រប់គ្រង​កម្រិត​ស្ករ​ក្នុង​ឈាម ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យ​មាន​សុខភាព​ល្អ និង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បញ្ចុះទម្ងន់ ។
ប៉ូ​តា​ស្យូ​ម​នៅ​ក្នុង​ផ្លែ​ល្ពៅ​ជួយ​ធ្វើ​ឱ្យ​មាន​តុល្យភាព​កម្រិត​ សារធាតុ​រាវ​ក្នុង​រាង​កាយ និង​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ ។ ដោយឡែក​អាស៊ីត Pantothenate ឬ​វីតាមីន B5 ជួយ​ធ្វើ​ឱ្យ​មាន​តុល្យភាព​កម្រិត​អ័រម៉ូន និង​គ្រប់គ្រង​ភាព​តានតឹង (Stress) ។
ក្រៅពី​សាច់ គ្រាប់​ល្ពៅ​ក៏​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ផង​ដែរ ដោយ​វា​អាច​ជួយ​កម្ចាត់​ចោល​ពពួក​ប៉ា​រ៉ា​សិត​ក្នុង​ពោះវៀន សម្អាត​សរសៃឈាម កែសម្រួល​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​និង​ជួយ​ជំរុញ​ការ​ធ្វើ​ចលនា​របស់​ តម្រងនោម ។ គ្រាប់​ល្ពៅ​ទម្ងន់​១​អោន​ស៍​(២៨,៣៤​ក្រាម​)​ផ្ទុក​សារធាតុ​សរសៃ ១,៧​ក្រាម ។
ចំណែកឯ​ទឹក​ល្ពៅ​ត្រូវ​បាន​ចង្អុលបង្ហាញ​ថា ផ្តល់​អត្ថប្រយោជន៍​ប្រឆាំង​នឹង​រោគ​ដំបៅ​ក្រពះ​និង​អាស៊ីត​ក្នុង​ក្រពះ ។ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព គួរ​ផឹក​៣​ដង​ក្នុង​មួយ​ថ្ងៃ កន្លះ​ម៉ោង​មុន​ពេល​ទទួលទាន​អាហារ ៕
បន្លែ​ពណ៌​បៃតង ជួយ​កាត់បន្ថយ​ជំងឺ​ទឹកនោម​ផ្អែម​
 

យោង​តាម​អ្នកស្រាវជ្រាវ​អង់គ្លេស បានបង្ហាញ​ថា ការ​ប្រឈម​ចំពោះ​ជំងឺ​ទឹកនោម​ផ្អែម​នឹង​មាន​ការថយចុះ​ពិតប្រាកដ បើ​អ្នកជំងឺ​បាន​ទទួលទាន​បន្លែ​ពណ៌​បៃតង ក្នុង​បរិមាណ​ច្រើន ។ ក្នុង​ការស្រាវជ្រាវ អ្នកជំនាញ​បាន​សិក្សា​លើ​មនុស្ស ប្រហែល ២០.០០០ នាក់ អាយុ​ចន្លោះ ៣០-៧៤ ឆ្នាំ ពី​ប្រទេស​ដូចជា​អាមេរិក ចិន និង​ហ្វាំង​ឡ​ង់​ដ៍ ដើម្បី​សិក្សា​ពី​ទំនាក់ទំនង​រវាង​បន្លែ​ពណ៌​បៃតង នឹង​ការថយចុះ​នៃ​ជំ​អឺ​ទឹកនោមផ្អែម ។
លទ្ធផល​បង្ហាញ​ថា អ្នក​ដែល​ទទួល​ទាន​បន្លែ និង​ផ្លែឈើ​ដូចជា ស្ពៃ ប្រូក​ខូលី ស្ពៃ​ក្តោប ។​ល​។ ហើយ​ថែមទាំង​ហាត់ប្រាណ​ទៀងទាត់ និង​មាន​ពេល​ទទួលទាន​ដ៏​ស្រសើរ អ្នក​ទាំងនោះ​នឹង​ថយ​ចុះ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ ២ ដល់​ទៅ ១៤ % ។ នេះ​ដោយសារ​ផ្លែឈើ និង​បន្លែ​ពណ៌​បៃតង មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ច្រើន ដូចជា​ម៉ាញេស្យូម និង​អាស៊ីដ​ខ្លាញ់ អូ​មេហ្គា ៣ ដែល​ជួយ​ឲ្យ​សុខភា​ពរាងកាយ​ល្អ ។
បច្ចុប្បន្ន មនុស្ស​ប្រហែល ១៨០ លាន​នាក់ ទូទាំង​ពិភពលោក កំពុង​មាន​ជំងឺ​ទឹកនោម​ផ្អែម ដោយ​ការចំណាយ​លើ​ថ្លៃ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម មាន​កម្រិត​ខ្ពស់​ក្នុង​ប្រទេស​អភិវឌ្ឍន៍ ។ រីឯ​ប្រទេស​កំពុងអភិវឌ្ឍន៍​យល់ថា មាន​ការពិបាក​ក្នុង​ការដោះស្រាយ​នូវ​ជំងឺ​នេះ ។ រហូតមកទល់​ពេលនេះ នៅ​មិនទាន់​មាន​ការព្យាបាល​ឲ្យបាន​ជា​សះស្បើយ​ឡើយ សម្រាប់​ជំងឺ​ទឹកនោម​ផ្អែម ។ ប៉ុន្តែ​អ្នកជំងឺ​អាច​ការពារ និង​សម្រាប់​ជំងឺ​នេះ ដោយ​ការប្រើប្រាស់​ជីវិត​ប្រចាំថ្ងៃ ឲ្យមាន​សុខភាព​ល្អ ៕​ស្លឹកបាសជាបន្លែម្យ៉ាងសំរាប់ចំអិនធ្វើម្ហូបអាហារ និងមានផលប្រយោជន៍ផ្នែកសុខភាព ។ ខាងក្រោមនេះ គឺជាផលប្រយោជន៍មួយចំនួនជួយឱ្យរាងកាយមានសុខភាពល្អ និងជួយបំបាត់អាការជំងឺផ្សេងៗដូចជា ៖
-ដើមបាសមានលក្ខណៈជាវល្លិ អាចវារតោងទៅលើដើមឈើផ្សេងៗមានផ្កាពណ៌ស មានផ្លែរាងទ្រវែងស្រដៀងត្រសក់ រីឯស្លឹកមានទ្រង់ទ្រាយដូចរូបបេះដូង អាចយកស្លឹក និងត្រួយមកស្ងោរធ្វើជាអាហារដ៏ឈ្ងុយឆ្ងាញ់ ។
-ស្លឹកបាសមានសារធាតុ “បេតាឃែរ៉ូទីន” សំរាប់ជួយការពារការកើតមហារីកកាត់ បន្ថយជាតិស្ករក្នុងឈាម និងមានសារធាតុកាល់ស្យូម ជួយប៉ូវឆ្អឹង និងធ្មេញមានជាតិដែក និងវីតាមីន C បន្ថយអាការឆ្អល់ តឹងពោះ និងចុកពោះជាដើម ។ ស្ថាប័នស្រាវជ្រាវផ្នែកម្ហូបអាហារនៃមហាវិទ្យាល័យម៉ា ហ៊ីឌុលរបស់ថៃ បានរកឃើញថា ប្រសិនបើទទួលទានស្លឹកបាសឱ្យបានញឹកញាប់សារធាតុសរសៃក្នុងស្លឹកបាសអាចជួយកាត់បន្ថយអត្រានៃភាពប្រថុយប្រថាននឹងការកើតមហារីកនៅក្នុងក្រពះបាន។
-ស្លឹកបាសចាត់ទុកថាជាថ្នាំត្រជាក់ ស្លឹកជួយបណ្ដេញជាតិពុល និងបំបាត់អាការគ្រុនក្ដៅ រលាក ជួយព្យាបាលអាការរមាស់ ដោយប្រើស្លឹកបាសស្រស់ប្រហែល១ក្ដាប់ដៃលាងឱ្យស្អាត និងបុកឱ្យម៉ដ្ឋលាយទឹកបន្ដិចយក ទៅលាបនៅបរិវេណដែលមានរមាស់ ក៏ជាសះស្បើយបាន ។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                                              ស្លឹកបាស​​​
 
-ស្លឹកបាសជាបន្លែម្យ៉ាងដែលងាយរកអាចដាំបានដោយងាយស្រួល គ្រាន់តែយកគ្រាប់ពីផ្លែទុំមកបណ្ដុះ ឬយកដើមចាស់ៗ មកដោតនៅក្នុងដីមានជីវារស្រោចទឹកឱ្យ បានញឹកញាប់ និងយកឈើមកធ្វើជាបង្គោល ឬរបងឱ្យស្លឹកបាសវៀរឡើង ។ លុះនៅពេលដែលវាដុះឡើងចេញជាផ្លែផ្កាល្អ អាចបេះស្លឹកយកទៅដាំស្ល ធ្វើជាម្ហូបអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់ ប្រសិនបើកាន់តែបេះស្លឹក វាក៏កាន់តែដុះលូតលាស់ ៕
                                                             ​​​​    ការ៉ុត
សារធាតុ ​​សំខាន់​របស់​ការ៉ុត​ គឺ​បេតាការ៉ូទីន​ ដែល​ជួយ​ទប់ទល់​នឹង​រ៉ាឌីកាល់សេរី​ និង​ចូល​រួម​ជា​មួយ​សារធាតុ​​ផ្សេងៗ​ដែល​មាន​នៅ​ក្នុង​ការ៉ុត​ ដូចជា​ Terpenen ការ៉ុត​មាន​ប៉ូតាស្យូម​ និង​ជាតិ​សរសៃ។ គុណសម្បត្តិ​​នៃ​ការ៉ុត​គឺ​ជួយ​កាត់​បន្ថយ​ភាព​ប្រឈម​នឹង​ជំងឺ​​មហារីក​ ជំងឺ​បេះដូង​ និង​ជំងឺ​សរសៃ​ឈាម​​ និង​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​​រាងកាយ​រឹងមាំ។

 ​​​​​​​​​​                                         ​​​​            ផ្លែប៉េងប៉ោះ

ការទទួលទានផ្លែប៉េងប៉ោះ ត្រឹមតែមួយថ្ងៃ ១-២ផ្លែនោះ នឹងជួយអោយរាងកាយរបស់អ្នក មានថាមពល​ ទប់ទល់នឹងជំងឺតម្កាត់បានដូចជា ជួយព្យាបាលជំងឺលើសឈាម ប៉ូវខ្សែភ្នែក បំបាត់អាការទាស់នោម ជំនួយអញ្ចាញ និងធ្មេញ បង្ការសរសៃឈាមរឹងខ្ឡួន ព្យាបាលជំងឺរាក់ស៊ីធ្មេញ ថែមទាំងជួយបង្ការជំងឺផ្តាសាយ បានទៀតផង ។ ជាពិសេស គឺមានប្រយោជន៍ ក្នុងការជួយថែបំប៉នស្បែក អោយមានឈាមឡើងក្រហមតាមធម្មជាតិ ។
ប៉េងប៉ោះមាន​ការ៉ូទីណយ​​ ជា​ពិសេស​លីកូពីន​ដែល​ជួយ​ការពារ​ជំងឺ​មហារីក។ ក្រៅ​ពី​នេះ​​ក៏​មាន​ប៉ូតាស្យូម​ វីតាមីន​ C ​និង​សារធាតុ​ Queroetinដែល​ជា​សារធាតុ​អង់ទីអុកស៊ីដង់។ នៅ​ក្នុង​​ប្រទេស​ដែល​ទទួល​ទាន​ប៉េងប៉ោះ​បាន​គ្រប់គ្រាន់​ ចំនួន​អ្នក​ដែល​កើត​ជំងឺ​មហារីក​សួត​ មហារីក​ក្រពេញ​ស្ថិត​ក្នុង​កម្រិត​ទាប
                                        ស្ពៃ​អេពីណា
 
ស្ពៃ​អេពីណា Spinachមាន​កម្រិត​វីតាមីន​A និងC ព្រម​ទាំង​Folate ដ៏​ខ្ពស់​។ វា​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​សារ​ជាតិ Riboflawin វីតាមីន B6 កាល់ស្យូម ដែក និង​ម៉ាញ៉េស្យូម​។ ស្ពៃ​អេពីណា ជា​ប្រភេទ​បន្លែ​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រូប​កាយ ព្រម​ជា​មួយ​ការ​ជួយ​ធ្វើ​ឲ្យ​សក់​ និង​ស្បែក​របស់​អ្នក​ឲ្យ​កាន់​តែ​មាន​សុខភាព​ល្អ​ថែម​ទៀត ។

No comments:

Post a Comment