Passion Pineapple Smoothie :
ជួយរំលាយអាហារ ប៉ូវឆ្អឹង និងជួយផ្សះរបួសវិធីធ្វើ៖ ផ្លៃ Passion ១/២កែវ, ផ្លែម្នាស់ ១កែវ និងទឹកកកឈូស១កែវ ក្រឡុងចូលគ្នា
Mango Banana Cream :
ជួយការពារបេះដូង ព្យាបាលជំងឺក្អក ប៉ូវឆ្អឹង
វិធីធ្វើ៖
ផ្លែស្វាយទំមួយផ្លែ តែកុំឲ្យទំពេក, ចេកទំមួយផ្លែ ហាន់កង់ៗ, ខ្ទិះដូង
កន្លះកែវ, ទឹកដោះគោឆៅកន្លះកែវ និងទឹកសារូរ ១/៤ ស្លាបព្រាកាហ្វេ
ដាក់ក្រឡុកចូលគ្នា។
Tropical Strawberry :
ជំនួយភ្នែក និងបំបាត់ស្នាមជ្រួញ
វិធីធ្វើ៖
ទឹកកកដុំ ៨ ទៅ ១០ដុំ, ផ្លែ Strawberry ១កែវកន្លះ, ផ្លែម្នាស់ចំនិត១កែវ,
ទឹកដោះគោឆៅកន្លះកែវ, ទឹកដោះគោជូរ ១កែវកន្លះ, ស្ករ ២ស្លាបព្រាបាយ
និងទឹកកកឈូស១កែវ ដាក់ក្រឡុកចូលគ្នា។
Orange Dream :
ជួយថែរក្សាស្បែកឲ្យភ្លឺថ្លា បញ្ចុះកំរិតកាឡូរី
វិធីធ្វើ៖ ទឹកដោះគោឆៅ១កែវ, ទឹកសុទ្ធ១កែវ, ទឹកក្រូចច្របាច់១កែវ, ទឹកកកដុំ និង១២ដុំ ក្រឡុងបញ្ចូលគ្នា។
Cantaloupe-Banana :
ជួយឲ្យភ្នែកមើលច្បាស់ ជំនួយចរន្តឈាមឲ្យដើរស្រួល និងជំនួយដល់ប្រព័ន្ធការពាររាង្គកាយ
វិធីធ្វើ៖
ផ្លែចេក១ផ្លែ, ត្រសក់ស្រូវ ១/៤ដុំនៃចេក, ទឹកដោះគោជូរកន្លះកែវ
ស្ករ២ស្លាបព្រាបាយ, ទឹកក្រូចច្របាច់១កែវកន្លះ និង ទឹកឃ្មុំ២ស្លាបព្រាកាហ្វេ
ក្រឡុងបញ្ចូលគ្នា។
Honeydew-Kiwifruit Smoothie :
ជំនួយបេះដូង ជំនួយធ្មេញ និងប៉ូវឆ្អឹង
វិធីធ្វើ៖
ផ្លែត្រសក់ស្រូវ២ដុំ, ផ្លែប៉ោម១ផ្លែ, ផ្លែគីវី១ផ្លែ, ស្ករ២
ទៅ៣ស្លាបព្រាបាយ, ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ និងទឹកកក១ដុំ
ក្រឡុងបញ្ចូលគ្នា។
No comments:
Post a Comment