គ្រឿងផ្សំ
គោ ម្ទេស ម្ទេសប្លោក ស្លឹកក្រូចសើច ជីនាងវង ត្រប់ ម្ទេសហាវៃ ដូង ស្ករស អំបិល ទឹកត្រី ម្រេចវិធីធ្វើ
១- បរិមាណមនុស្ស ២នាក់ , រយៈពេលចម្អិន ១០នាទី២- សាច់គោ ២ខាំ (លោកអ្នកអាចធ្វើជាមួយសាច់អ្វី ក៏បានតាមការចូលចិត្ត) , គ្រឿងការីខៀវ ៥០ក្រាម , ត្រប់ពុតញង ៣ក្រាម , ជីនាងវង ២មែក , ម្ទេសហាវៃ ២ក្រាម , ម្ទេសប្លោកទុំ ២ផ្លែ , ម្ទេសហិរ ៥គ្រាប់, ស្លឹកក្រូចសើច ៥សន្លឹក
ទឹកត្រី ២ស្លាបព្រាកាហ្វេ , អំបិល ១ស្លាបព្រាកាហ្វេ , ស្ករស ៣ស្លាបព្រាកាហ្វេ , ម្រេច ១ស្លាបព្រាកាហ្វេ , ខ្ទះដូង កន្លះកូនចាន ,
៣- សាច់គោលាងទឹក រួចហាន់ជាចំណិតស្តើងៗ , ម្ទេសហាវៃ និងម្ទេសប្លោកទុំ លាងទឹករួចហាន់ជាចំណិតៗ, ស្លឹកក្រូចសើច និងត្រប់ពុតញង លាងទឹកអោយស្អាតទុកមួយអន្លើ
៤- ដាក់ខ្ទះលើភ្លើងអោយក្តៅ រួចចាក់ខ្ទិះដូងចូល - ចាក់គ្រឿងការីចូលគ្នា ឆាអោយឡើងឈ្ងុញ ទុករយៈពេល ២នាទី - ដាក់សាច់ចូល ហើយឆាចូលច្របល់ជាមួយគ្រឿងការី
៥- ចាក់បន្លែ ដូចជាត្រប់ពុតញង ស្លឹកក្រូចសើច ម្ទេសខៀវ និងម្ទេសប្លោកក្រហមដែលបានហាន់រួចឆា ច្របល់ចូលគ្នា
៦- ចាក់គ្រឿងផ្សំរសជាតិចូល ឆាច្របល់ចូលគ្នា ទុករយៈពេល ១០នាទី ទើបដាក់ចុះជាការស្រេច ។
No comments:
Post a Comment