Monday, September 12, 2016

មាន់ដុតចំបើង

គ្រឿងផ្សំ

មាន់ ជីវ៉ាន់ស៊ុយ អំបិល គល់ស្លឹកគ្រៃ ខ្ទឹមស ទឹកត្រី ម្រេច

វិធីធ្វើ

១- មាន់ស្រែទម្ងន់ប្រហែល ១គ.ក្រ ១ក្បាល,មើមខ្ទឹម ៥កំពិស និងឬសជីរវ៉ាន់ស៊ុយ ៥ដើម , គល់ស្លឹកគ្រៃដំបំបែក ៣-៤គល់ និងម្រេចគ្រាប់ ១០គ្រាប់, អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វ និងទឹកត្រី ២ស្លាបព្រាបាយ
២- បុកមើមខ្ទឹម ឬសជីវ៉ាន់ស៊ុយ អំបិល និងម្រេចចូលគ្នាអោយល្អិត
៣- លាងមាន់ យកគ្រឿងក្នុងចេញអោយស្អាត
៤- យកមាន់មកប្រឡាក់គ្រឿងដែល បុកហើយលាយជាមួយទឹកត្រីអោយសព្វទាំងក្នុងទាំងក្រៅ រួចយកគល់ស្លឹកគ្រៃ មកឆ្មួលញ៉ុកចូលក្នុងខ្លួនមាន់ ហើយដេរភ្ផិតអោយស្អាត ។
៥- វិធីដុតយកឈើមកដោតមាន់ ដោយបន្សល់ចុងម្ខាងសំរាប់ដោតទៅនឹងដី ហើយយកសំបកប៉ោតមកគ្របពីលើ ទើបយកចំបើងមកគរលើសំបកប៉ោតអោយលិចទៀត ហើយសឹមដុតចំបើង អោយឆេះទ្រលោមឡើងលិចប៉ោតនោះ ប្រហែលជា១៥ទៅ ២០នាទីចាំលើកសំបកប៉ោតចេញ
៦- ពេលនោះមាន់ឆ្អិនល្អ ហើយដាក់ចាន ទទួលទានជាការស្រេច

កំណត់សំគាល់ផ្សេងៗ

សំគាល់ : ការគ្របសំបកប៉ោតពីលើមាន់ គឺការពារកុំអោយកំទេចចំបើងធ្លាក់លើមាន់ដែលយើងដុតផង​ និងរក្សាកំដៅអោយបានក្តៅល្អ ក្នុងការចំអិនថែមទៀតផង។
ការីខៀវ

គ្រឿងផ្សំ

គោ ម្ទេស ម្ទេសប្លោក ស្លឹកក្រូចសើច ជីនាងវង ត្រប់ ម្ទេសហាវៃ ដូង ស្ករស អំបិល ទឹកត្រី ម្រេច

វិធីធ្វើ

១-​ បរិមាណ​មនុស្ស​ ២​នាក់​ ,​ រយៈពេល​ចម្អិន​ ១០​នាទី​
២-​ សាច់​គោ​ ២​ខាំ​ (​លោក​អ្នក​អាច​ធ្វើ​ជាមួយ​សាច់​អ្វី​ ក៏​បាន​តាម​ការ​ចូល​ចិត្ត​)​ ,​ គ្រឿងការី​ខៀវ​ ៥០​ក្រាម​ ,​ ត្រប់​ពុត​ញ​ង​ ៣​ក្រាម​ ,​ ជី​នាងវង​ ២​មែក​ ,​ ម្ទេសហាវៃ​ ២​ក្រាម​ ,​ ម្ទេស​ប្លោក​ទុំ​ ២​ផ្លែ​ ,​ ម្ទេស​ហិ​រ​ ៥​គ្រាប់​,​ ស្លឹក​ក្រូចសើច​ ៥​សន្លឹក​
​ ទឹកត្រី​ ២​ស្លាបព្រា​កាហ្វេ​ ,​ អំបិល​ ១​ស្លាបព្រា​កាហ្វេ​ ,​ ស្ករស​ ៣​ស្លាបព្រា​កាហ្វេ​ ,​ ម្រេច​ ១​ស្លាបព្រា​កាហ្វេ​ ,​ ខ្ទះ​ដូង​ កន្លះ​កូនចាន​ ,​
៣-​ សាច់​គោ​លាង​ទឹក​ រួច​ហាន់​ជា​ចំណិត​ស្តើងៗ​ ,​ ម្ទេសហាវៃ​ និង​ម្ទេស​ប្លោក​ទុំ​ លាង​ទឹក​រួច​ហាន់​ជា​ចំណិតៗ​,​ ស្លឹក​ក្រូចសើច​ និង​ត្រប់​ពុត​ញ​ង​ លាង​ទឹក​អោយ​ស្អាត​ទុក​មួយអន្លើ​
៤-​ ដាក់​ខ្ទះ​លើ​ភ្លើង​អោយ​ក្តៅ​ រួច​ចាក់​ខ្ទិះដូង​ចូល​ -​ ចាក់​គ្រឿងការី​ចូល​គ្នា​ ឆា​អោយ​ឡើង​ឈ្ងុ​ញ​ ទុក​រយៈពេល​ ២​នាទី​ -​ ដាក់​សាច់​ចូល​ ហើយ​ឆា​ចូល​ច្របល់​ជាមួយ​គ្រឿងការី​
៥-​ ចាក់​បន្លែ​ ដូច​ជា​ត្រប់​ពុត​ញ​ង​ ស្លឹក​ក្រូចសើច​ ម្ទេស​ខៀវ​ និង​ម្ទេស​ប្លោក​ក្រហម​ដែល​បាន​ហាន់​រួច​ឆា​ ច្របល់​ចូល​គ្នា​
៦-​ ចាក់​គ្រឿងផ្សំ​រសជាតិ​ចូល​ ឆា​ច្របល់​ចូល​គ្នា​ ទុក​រយៈពេល​ ១០​នាទី​ ទើប​ដាក់ចុះ​ជា​ការ​ស្រេច​ ។​

Wednesday, September 7, 2016

របៀបធ្វើត្រសក់ជ្រក់
គ្រឿងផ្សំមានដូចជា
• ទឹកផ្អក (អាចរកទិញបានតាមទីផ្សារ) ប្រហែល ៤០០ មីលីលីត្រ
• ត្រសក់កន្លះគីឡូក្រាម
• ប៊ីចេង
• ស្ករ
វិធីធ្វើ
• យកត្រសក់មកពុះជាបួន ឬតាមទំហំដែលអ្នកចង់បាន
• ទឹកផ្អក ស្រង់យកតែទឹក រួចបន្ថែមប៊ីចេងពាក់កណ្តាល១ស្លាបព្រាកាហ្វេ និងស្ករ១ស្លាបព្រាបាយ រួចដាក់ដាំអោយពុះ (អាចថែម អំបិលកន្លះស្លាបព្រាកាហ្វេ ក្នុងករណីទឹកផ្អកមិនសូវប្រៃ)
• រង់ចាំដល់ទឹកផ្អកពុះ បិទភ្លើង រួចដាក់ត្រសក់ដែលចិតរួចចូល
• ត្រាំប្រហែល ២០ ឬ ៣០នាទី រួចស្រង់ចេញជាការស្រេច